Anarchist Communist Dialogue En-Kh Draft

Translated, revised from
http://dwardmac.pitzer.edu/Anarchist_Archives/malatesta/MalatestaATAC.html

Discussion between two workers

សន្ទនារវាងកម្មករពីរនាក់

William. Ah Jack, is that you? I’m glad to meet you. I’ve been wanting a talk with you for a long time. Oh, Jack! Jack! What have I heard about you! When you lived in the country you were a good lad, quite an example to the young fellows of your age—If your poor father were alive—

វីលៀម៖ ហ្អេ! ជេក ក្មួយមែនទេ? ពូសប្បាយចិត្តដែលបានជួបក្មួយពេលនេះ។ ពូចង់និយាយជាមួយក្មួយយូរហើយ ជេក! ជេក! និយាយពីអ្វីដែលពូបានលឺពីឯង! កាលពីពេលដែលក្មួយរស់នៅក្នុងស្រុកស្រែ ក្មួយធ្លាប់តែជាមនុស្សល្អ សមជាគំរូដល់ក្មេងៗស្រករឯង។ បើសិនជាឪពុកដ៏កំសត់ របស់ក្មួយនៅរស់ទេវិញ មិនដឹងជាយ៉ាងណាទេ

Jack. William, why are you speaking to me like this? What have I done that you reproach me? And why would my poor father have been dissatisfied with me?

ជេក៖ ពូវីលៀម ម៉េចក៏ពូនិយាយបែបនេះ? តើខ្ញុំបានធ្វើអ្វីពូបានជាពូមករិះគន់ខ្ញុំបែបនេះ? ហើយហេតុអ្វីបានជាឪពុកកំសត់របស់ខ្ញុំមិនពេញចិត្តនឹងខ្ញុំនោះ?

William. Don’t be offended at my words, Jack. I am an old man and I speak for your good. And besides I was such friends with old Andrew, your father, that I am as vexed to see you go astray as though you were my own son, especially when I think of the hopes your father had of you and the sacrifices he made to leave you a good name.

វីលៀម៖ ជេក កុំអន់ចិត្តជាមួយនឹងសម្តីពូអី។ ពូជាមនុស្សចាស់ហើយនិយាយឲ្យឯងល្អនោះទេ។ ម្យ៉ាងទៀត ពូជាមិត្តភក្តិរបស់ឳពុកឯង អ៊ិនឌ្រូ ផង ហើយពូបារម្ភនៅពេលដែលឃើញក្មួយដើរផ្លូវខុស គឺពូគិត ក្មួយដូច កូនពូអញ្ចឹង ជាពិសេសនៅពេលដែលពូគិតឃើញពីក្តីសង្ឃឹមដែលឳពុកក្មួយមានចំពោះក្មួយ និងការលះបង់ដែលគាត់បានធ្វើដើម្បីបន្សល់ទុកកេរ្តិ៍ឈ្មោះល្អឲ្យក្មួយ ។

Jack. But William, what are you talking about? Am I not an honest working man? I’ve never done any harm to any one, and excuse me if I say that I’ve always done as much good as I could; so why should my father have been ashamed of me? I do my best to learn and improve, and my mater and I are trying to hit upon a remedy for the evils which afflict us all; how then have I deserved that you should pitch in it me like this?

ជេក៖ ពូវីលៀម តើពូកំពុងនិយាយអ្វីហ្នឹង? តើខ្ញុំមិនមែនជាមនុស្សធ្វើការដោយស្មោះត្រង់ទេឬ? ខ្ញុំមិនដែលធ្វើបាប អ្នកណាឡើយ ហើយមិនអួតទេ តែខ្ញុំសូមប្រាប់ថាខ្ញុំនេះតែងតែប្រឹងធ្វើអំពើល្អតាមអ្វីដែលខ្ញុំអាចធ្វើបាន អញ្ចឹងតើហេតុអ្វីបានជាឳពុករបស់ខ្ញុំគួរតែអាម៉ាស់ដោយសារខ្ញុំនោះ? ខ្ញុំប្រឹងរៀនអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរ ហើយខ្ញុំនិងម្តាយខ្ញុំព្យាយាមរកវិធីដោះស្រាយចំពោះរឿងអាក្រក់ផ្សេងៗដែលកើតមកលើយើង។ តើខ្ញុំសមនឹងទទួលនូវអ្វីដែលពូគួរតែរិះគន់ខ្ញុំបែបនេះដែរឬទេ?

William. Ah, that is just it! I know well enough that you work and help your neighbors. You’re a good sort of chap; everybody in the countryside says that of you. But it is none the less true that you have been in prison several times, and people say that you are watched by the police, and that even to be seen with you is enough to get one into trouble. I’m maybe making things awkward for myself this very moment. But I wish you well, and I will speak to you all the same. Jack, listen to the advice of an old man; believe me you had best leave politics to the gentlemen who have nothing to do, and only trouble yourself about working and doing what is right. That is the way to live peaceably and happily; if you don’t you will be lost, body and soul. Listen to me and give up your bad company; for it is that, as everyone knows, that leads poor lads astray.

វីលៀម៖ ហ្ហ៎ា! អញ្ចឹងមែន! ពូដឹងច្បាស់ណាស់ថាក្មួយប្រឹងប្រែងធ្វើការងារ ហើយបានជួយដល់អ្នកជិតខាង។ ក្មួយជាមនុស្សល្អ។ មនុស្សគ្រប់គ្នានៅតំបន់នេះក៏និយាយអញ្ចឹងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ តែធាតុពិតក្មួយធ្លាប់ជាប់គុកច្រើនដងរួចមកហើយ ហើយគេនិយាយថាប៉ូលីសឃ្លាំមើលក្មួយជានិច្ច ហើយគ្រាន់តែគេឃើញថានៅជាមួយក្មួយនោះ ក៏អាចមានបញ្ហាដែរ។ ពេលនេះ ពូប្រហែលជា នាំទុក្ខយកមកដាក់ខ្លួនហើយមើលទៅ។ ប៉ុន្តែពូសូមជូនពរក្មួយ ហើយពូនឹងនិយាយជាមួយក្មួយគ្រប់ពេល។ ជេក ស្តាប់សម្តីមនុស្សចាស់ម្នាក់នេះផង។ ជឿពូទៅ រឿងប្រសើរបំផុតនោះគឺទុករឿងនយោបាយឲ្យពួកអ្នកថ្លៃថ្នូរ ដែលមិនមានអ្វីធ្វើទៅ ហើយក្មួយគួរតែធ្វើតែការងារនិងអ្វីដែលក្មួយគិតថាត្រឹមត្រូវទៅបានហើយ។ នេះជាវិធីរស់ដោយសន្តិភាពនិងប្រកបដោយសុភមង្គល។ ប្រសិនបើក្មួយមិនធ្វើដូចនេះទេ នោះក្មួយនឹងបាត់បង់ទាំងអស់ ទាំងកម្លាំងកាយនិងស្មារតី។ ស្តាប់ពូ ហើយបោះបង់ចោលក្រុមមិនល្អរបស់ក្មួយទៅ ព្រោះថានរណាក៏ដឹងដែរថានៅជាមួយពួកនេះនឹងបំផ្លាញអនាគត ។

Jack. Believe me, William, my companions are first-rate fellows; the bread they eat is watered with their sweat and sometimes with their tears. Leave the masters to speak ill of them; men who would like to suck the last drop of our blood, and then treat us as black-guards and jail-birds if we try to better ourselves and escape from their tyranny. My companions and I have been imprison, it is true, but it was for a good cause; we shall go again, and perhaps something worse may befall us, but it will be for the good of all, and e cause we wish to destroy injustice and misery. You who have toiled all your life and suffered like us from hunger—you who perhaps will have to go into a workhouse to die when you can toil no longer—you, at least, ought not to put yourself on the side of the gentlefolks and the government and fall upon those who try to improve the lot of the poor.

ជេក៖ ពូវីលៀម ជឿខ្ញុំទៅ មិត្តភក្តិជុំវិញខ្ញុំសុទ្ធតែលំដាប់លេខ១ បាយដែលពួកគេញ៉ាំសុទ្ធតែបានមកដោយកម្លាំងញើសឈាម ហើយពេលខ្លះបានដោយទឹកភ្នែកផង។ ឲ្យពួកចៅហ្វាយទាំងនោះនិយាយអាក្រក់ពីគេចុះ។ ពួកចៅហ្វាយទាំងនោះជាមនុស្សចូលចិត្តបឺតជញ្ជក់ឈាមរបស់យើង សូម្បីតែដំណក់ឈាមចុងក្រោយ ហើយថែមទាំងចាត់ទុកពួកយើងបដិវត្តពណ៌ជាបក្សីជាប់ទ្រុង បើគ្រាន់តែយើងព្យាយាមកែលំអស្ថានភាពយើង និងរត់ចេញពីអំពើផ្តាច់ការនេះ។ ខ្ញុំនិងមិត្តភក្តិជុំវិញរបស់ខ្ញុំធ្លាប់ជាប់គុក វាជាការពិត ប៉ុន្តែគឺធ្វើឡើងដើម្បីបុព្វហេតុល្អត្រឹមត្រូវប៉ុណ្ណោះ។ យើងអាចនឹងជាប់គុកម្តងទៀត ហើយអាចជួបរឿងអាក្រក់ជាងនេះទៀត ប៉ុន្តែវាគឺដើម្បីបុព្វហេតុល្អសម្រាប់មនុស្សរាល់គ្នា ហើយនេះក៏ដោយសារយើងចង់បំបាត់ភាពអយុត្តិធម៌និងភាពទុក្ខសោកដែរ។ ពូក៏រងទុក្ខពេញមួយជីវិតហើយក៏ជួបរឿងអត់ឃ្លានដូចយើងដែរ ពូក៏ប្រហែលជាត្រូវទៅនៅមណ្ឌលរហូតដល់ស្លាប់នៅពេលដែលពូមិនអាចធ្វើការបានទៀត យ៉ាងហោចណាស់ពូមិនគួរកាន់ជើងពួកអាអ្នកថ្លៃថ្នូរទាំងនោះនិងរដ្ឋាភិបាលដែរ ហើយគួរតែជួយដល់អ្នកក្លាហានដែលព្យាយាមលើកកម្ពស់ស្ថានភាពរបស់អ្នកក្រយើងវិញ។

William. My dear boy, I know that the world goes on very badly, but to try to change it is like trying to straighten the legs of a dog. So let us take things as they are, and pray to God that at least we may never be in want of a crust of bread. There have always been rich and poor, and we, who are born to labor, ought to work and be contented with what God sends us, otherwise we disturb the public peace and injure our own character.

វីលៀម៖ ក្មួយសម្លាញ់ ពូដឹងថាពិភពលោកនេះមិនល្អទេ ប៉ុន្តែបើចង់ផ្លាស់ប្តូរវាគឺដូចជាព្យាយាមពត់ជើងឆ្កែឲ្យត្រង់អញ្ចឹង ដូចនេះ យើងធ្វើតាមតែគេទៅ ហើយប្រឹងបែបន់ទេវតាទៅថាយ៉ាងហោចណាស់សុំឲ្យយើងមិនធ្លាក់ខ្លួនដល់ថ្នាក់សុំសំណល់ម្ហូបពីគេទៅ។ ជាទូទៅគឺតែងតែមានអ្នកមាននិងអ្នកក្រអញ្ចឹងហើយ ហើយយើងជាអ្នកដែលកើតមកជាកម្មករ គួរតែធ្វើការហើយសប្បាយចិត្តជាមួយព្រហ្មលិខិតដែលកំណត់វាសនាយើងទៅ បើមិនអញ្ចឹងទេយើងរំខានដល់សន្តិភាពសាធារណៈ ហើយនាំឲ្យអន់ចរិតរបស់យើងទៀត។

Jack. Our character! Look at these gentlefolks, as you call them. First of all, they take everything from us, and make us toil like beast of burden to earn a crust of bread, whilst they are living luxuriously and idly on the sweat of our brow, and then, if we don’t submit cheerfully to see them growing fat at our expense, the say we are a bad, dishonest lot, the policeman comes and drags us to prison and the clergyman sends us to hell. I tell you what, William, the real rascals and bad characters are those who live by oppression, those who have taken possession of everything under the sun and have ground down the workers until they are like a flock of sheep, quietly allowing themselves to be shorn and slaughtered. And you, you have never sucked the life-blood out of your fellow-men, do you take the part of people who do such things, do you turn upon us? Isn’t it enough for them to have the Government to back them up? Government is made by the rich for the benefit of the rich and is bound to be on their side, but must the workers, our own brothers turn against us just because we want them to have bread and freedom? Ah! If it weren’t that I remember all the long ages of misery and servitude and degraded habits the poor have suffered, I should say that the worst people of all, those who have the least of the dignity of man, are the poor who let themselves be made the tools of the oppressors of humanity. As for us, at least we are risking the bit of bread and shred of liberty we have that we may bring about a state of things in which all may be happy.

ជេក៖ ពូថាយើងអន់ចរិតមែនទេ? មើលក្រុមសុភាពបុរសទាំងនេះទៅមើល ហៅសុភាពបុរសតាមតែពូហៅចុះ។ ដំបូង ពួកនេះយកពីយើងទាំងអស់ ហើយឲ្យយើងធ្វើការដូចសត្វធាតុដែលមានបន្ទុកត្រូវរកនំបុ័ងស៊ី ហើយពួកវារស់នៅយ៉ាងហ៊ឺហា ហើយគ្មានធ្វើអ្វីទេដោយចាំតែកម្លាំងញឺសឈាមរបស់យើងតែប៉ុណ្ណោះ ហើយបើយើងមិនធ្វើតាមវា មិនឈរចាំមើលពួកវាស៊ីលើកម្លាំងយើងកាន់តែធាត់ទៅៗនោះឮទេ ពួកវាថាយើងអាក្រក់ មិនស្មោះត្រង់ ហើយប៉ូលីសចាប់យើងដាក់គុក ហើយពួកអាចារ្យនោះបញ្ជូនយើងទៅនរក។ ទុកឲ្យខ្ញុំប្រាប់ពូវិញ ពូវីលៀម មនុស្សអាក្រក់និងអ្នកដែលចរិតអាក្រក់ពិតប្រាកដនោះគឺពួកដែលកៀបសង្កត់គេ គឺពួកដែលយកអ្វីទាំងអស់ក្រោមព្រះអាទិត្យដាក់ជាកម្មសិទ្ធិរបស់ខ្លួន ហើយបំផ្លាញកម្មករទាល់តែក្រុមកម្មករឡើងដូចហ្វូងចៀម ដែលព្រមឲ្យគេកាត់រោមហើយសម្លាប់ចោល។ ហើយពូវិញ ពូមិនដែលជញ្ជក់ញើសឈាមរបស់មនុស្សពូទេឬ តើពូមានបានគាំទ្រជនដែលធ្វើរឿងទាំងនោះទេ? ហើយពូមករិះគន់ពូកខ្ញុំ? តើមានរដ្ឋាភិបាលនៅពីក្រោយហើយនៅមិនគ្រប់គ្រាន់ទេឬ? រដ្ឋាភិបាលបង្កើតឡើងដោយពួកអ្នកមានសម្រាប់ផលប្រយោជន៍ពួកវា ហើយមុខតែនៅខាងពួកវា ប៉ុន្តែតើពួកកម្មករដែលជាបងប្អូនរបស់យើងត្រូវប្រឆាំងយើងដោយសារតែយើងចង់ឲ្យគាត់មានបាយស៊ីនិងមានសេរីភាពឬ? អ្ហឹស! បើមិនដោយសារតែខ្ញុំចាំពីរឿងទុក្ខសោកនិងភាពជាទាសករដ៏យូរយារ និងទម្លាប់ឲ្យគេមើលងាយរបស់អ្នកក្រនោះទេ ខ្ញុំគួរតែនិយាយថាអ្នកឋានៈទាបតូចតាចជាមនុស្សអាក្រក់ជាងគេ គឺពួកអ្នកក្រដែលឲ្យគេយកធ្វើជាឧបករណ៍របស់ក្រុមអ្នកជិះជាន់នៃមនុស្សជាតិ។ សម្រាប់ពួកខ្ញុំ យ៉ាងហោចណាស់ យើងហ៊ានប្រថុយលះបង់ដុំបាយម៉ាបន្តិច និងសេរីភាពខ្លះៗដើម្បីមនុស្សគ្រប់គ្នាបានសប្បាយកែប្រែស្ថានភាពដែរ។

William. Well, all sounds very fine; but you know, my lad, that without the fear of God no good thing is possible and we must all submit to His will.

វីលៀម៖ បាន ស្តាប់ទៅក៏ល្អដែរ ប៉ុន្តែក្មួយត្រូវដឹងថា បើមិនជឿព្រះទេ យើងនឹងជួបរឿងមិនល្អ ហើយយើងត្រូវតែដើរតាមព្រហ្មលិខិតទៅ។

Jack. Now, William, if we are going to talk reasonable, do let us leave God out of the question, because the name of God is used as a pretext and justification by all those that are trying to deceive and oppress their fellow men. Kings pretend that God has given them the right to reign, and when two kings dispute about the crown of a country, they both pretend to hold their commissions from God. Nevertheless God gives the victory to him who has most soldiers or the best arms. The proprietor, the exploiter, the monopolist, all speak of God. The Catholic priest, the Protestant, the Jewish, the Turkish, all alike call themselves the representative of God, and it is in the name of God that they make war upon one another and try to bring grist each one to his own mill. They all seem to think that God has given everything to them and condemned us all to misery and grinding toil. They are to have Paradise in this world and the next too; but we are to have Hell in this life, and only to have Paradise in the next if here we are obedient slaves. Now is you come and tell me that and God has really willed and desired such and arrangements this, I can only say that he is a very wicked one. Lest every one believe as he thinks right, but when we are discussing the state of things in this world, let us stick to what we know something about and see if it isn’t possible to get a little happiness in this life for ourselves and our fellowmen; for you know that the parson himself says that all men are God’s children and therefore brothers.

ជេក៖ អូពូវីលៀម ឥលូវបើពូចង់និយាយពីហេតុផល សូមកុំលើករឿងព្រហ្មលិខិត ព្រោះមានតែអ្នកដែលព្យាយាមបោកប្រាស់និងគាបសង្កត់មនុស្សដូចគ្នាទេ ដែលយកឈ្មោះព្រះយកមកធ្វើលេសនិងហេតុផលនោះ។ ស្តេចយកលេសថាព្រះប្រទានឲ្យទ្រង់នូវសិទ្ធិដើម្បីគ្រប់គ្រង ហើយពេលស្តេចពីរឈ្លោះគ្នាពីរឿងគ្រងរាជ្យ ស្តេចរៀងៗខ្លួនយកលេសថាទទួលភារកិច្ចពីព្រះ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះប្រទានឲ្យស្តេចណាដែលមានទាហានច្រើនឬនរណាដែលមានទាហានឆ្នើម។ ពួកម្ចាស់ទាំងនោះ ពួកអ្នកគេងប្រវ័ញ្ចគេទាំងនោះ ហើយនិងពួកអ្នករកស៊ីផ្តាច់មុខអស់ទាំងនោះសុទ្ធតែនិយាយពីព្រះ។ អាចារ្យកាតូលីក ប្រូតេស្តង់ ជ្វីស តូកគី នរណាក៏ដូចនរណាដែរ ហៅខ្លួនឯងថាជាអ្នកតំណាងឲ្យព្រះ ហើយពួកគេប្រកាសសង្រ្គាមតាងនាមឲ្យព្រះ ហើយព្យាយាមក្តោបក្តាប់គ្រប់គ្រងគ្នាដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ពួកនោះសុទ្ធតែមានទំនោរគិតថាព្រះប្រទានអ្វីគ្រប់យ៉ាងឲ្យពួកគេ ហើយព្រះដាក់ទណ្ឌកម្មឲ្យយើងទាំងអស់គ្នាទទួលរងការលំបាកហើយត្រូវប្រឹងធ្វើការខ្លាំងយ៉ាងនេះ។ ពួកនោះរស់នៅក្នុងឋានសួគ៌នៅជាតិនេះនិងជាតិក្រោយ ប៉ុន្តែយើងវិញ យើងរស់នៅក្នុងនរកនៅជាតិនេះ ហើយអាចទៅរស់នៅឋានសួគ៌នៅជាតិក្រោយបាន ទាល់តែយើងធ្វើជាទាសករដែលស្តាប់បង្គាប់គេ។ ហើយពេលនេះ ពូមកប្រាប់ខ្ញុំអញ្ចឹង ថានេះជាព្រហ្មលិខិតដែលព្រះកំណត់វាសនាយើងអញ្ចឹង ចង់ឲ្យមានរឿងអញ្ចឹងកើតឡើង។ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថាព្រះនេះពិតជាអាក្រក់ណាស់។ ឲ្យគេជឿនូវអ្វីដែលគេគិតថាត្រូវចុះ ប៉ុន្តែនៅពេលដែលយើងពិភាក្សាគ្នាពីរឿងនៅក្នុងលោកនេះ សូមយើងប្រកាន់ភ្ជាប់នូវអ្វីដែលយើងដឹង ហើយមើលថាតើវាមិនអាចទៅរួចមែនទេដែលទាមទារសុភមង្គលតែបន្តិចនៅក្នុងជីវិតនេះសម្រាប់ខ្លួនយើងនិងប្រជាជនយើង? សូម្បីតែពូក៏ដឹងហើយថាអាចារ្យសាសនាគ្រឹស្តខ្លួនឯងនិយាយថាមនុស្សទាំងអស់ជាកូនរបស់ព្រះ ហើយអញ្ជឹងហើយយើងគឺជាបងប្អូនគ្នា។

William. By my word, young man, since you’ve been to the town and take to reading and writing, you’ve got a way of speaking that would puzzle a lawyer. But now tell me, is it really true, as they say, that you want to steal all the property of any one who has got any?

វីលៀម៖ បើតាមពូវិញ ដោយសារតែក្មួយធ្លាប់ទៅដល់ទីក្រុង ហើយបានអានបានសរសេរ អញ្ចឹងក្មួយចេះវិធីនិយាយដែលធ្វើឲ្យមេធាវីវិលក្បុងបាន។ ប៉ុន្តែសូមក្មួយប្រាប់ពូមកមើលថាវាជាការពិតទេ ដែលគេថាក្មួយចង់លួចទ្រព្យសម្បត្តិទាំងអស់របស់ពីអ្នកមាន?

Jack. Good! Now at last we’ve come to the point. No, that is not true, we don’t want to steal anything whatever. What we do wish is that the People should take the property of the rich and make it common, for the benefit to all. That would not be stealing, the People would simply be taking again what is their own.
ជេក៖ សួរបានល្អ ទីបំផុតយើងនិយាយដល់ចំណុចត្រូវគ្នាហើយ។ ចម្លើយគឺអត់ទេ មិនពិតទេ។ យើងមិនចង់លួចអ្វីទាល់តែសោះ។ អ្វីដែលយើងចង់ឲ្យមាននោះគឺថាប្រជាពលរដ្ឋគួរតែយកទ្រព្យសម្បត្តិរបស់អ្នកមានហើយដាក់ជារបស់រួម ដើម្បីជាប្រយោជន៍សម្រាប់ទាំងអស់គ្នា។ អាហ្នឹងគេមិនហៅថាលួចទេ ប្រជាជនគ្រាន់តែយកមកវិញនូវអ្វីដែលជារបស់គេតែប៉ុណ្ណោះ។

William. What! Do you mean to say that the gentlefolks’ property is ours?

វីលៀម៖ ថាម៉េច? ក្មួយចង់និយាយថាទ្រព្យសម្បត្តិរបស់ពួកអ្នកថ្លៃថ្នូរទាំងនោះជារបស់យើង?

Jack. Certainly; it is our property; it is everybody’s property. Who gave it to the rich people? How have they earned it? What right had they to seize upon it and what right have they to keep it?

ជេក៖ ហ្នឹងហើយ វាជារបស់យើង វាជារបស់មនុស្សគ្រប់គ្នា។ នរណាឲ្យទ្រព្យសម្បត្តិទាំងនោះទៅពួកអ្នកមាន? តើពួកវាបានទ្រព្យទាំងនោះដោយរបៀបណា? តើពួកវាមានសិទ្ធិអីដែលត្រូវរឹបអូស ហើយមានសិទ្ធិអីដែលត្រូវកាន់កាប់ទ្រព្យទាំងនោះសម្រាប់តែពួកវា?

William. But their ancestors have left it to them.

វីលៀម៖ ប៉ុន្តែជីដូនជីតាគេទុកឲ្យគេទេតើ!

Jack. And who gave it to their ancestors? Look here now; the strongest and the luckiest took advantage of their strength or their luck to take possession of everything and so forced the others to work for them; and not satisfied with living in idleness themselves, oppressing and starving the greater part of their contemporaries, they must needs leave their sons and grandsons the fortune they have usurped, thus condemning future generations to be the slaves of their descendants; though now these descendants have become so enfeebled by indolence and the long exercise of power, that they could never do to-day what their forefathers did long ago. Does all this seem to you just?

ជេក៖ ហើយចុះតើនរណាឲ្យទៅជីដូនជីតាពួកវា? សូមពូមើលចុះ! អ្នកដែលខ្លាំងជាងគេ អ្នកដែលសំណាងជាងគេ គេងប្រវ័ញ្ចយកប្រយោជន៍ពីកម្លាំង ឬសំណាងរបស់ខ្លួន ដើម្បីយកមកធ្វើជាកម្មសិទ្ធិទាំងអស់ ហើយក៏បង្ខំឲ្យអ្នកដទៃធ្វើការឲ្យគេ ហើយពួកវាមិនអស់ចិត្តនឹងរស់នៅដោយភាពខ្ជិលច្រអូសខ្លួនឯង ដោយបានគាបសង្កត់និងបង្អត់ប្រជាពលរដ្ឋមួយភាគធំ ពួកវាត្រូវទុកទ្រព្យសម្បត្តិដែលពួកវាប្រមូលបានដោយខុសច្បាប់នេះទុកឲ្យកូន ទុកឲ្យចៅទៀត ហើយទុកឲ្យអ្នកជំនាន់ក្រោយក្លាយជាទាសកររបស់កូនចៅវាទៀត ទោះបីជាពេលនេះកូនចៅវាកាន់តែខ្សោយទៅៗដោយសារតែភាពខ្ជិលច្រអូសនិងប្រើប្រាស់អំណាចយូរពេកដែលធ្វើឲ្យពួកវាមិនអាចធ្វើតាមអ្វីដែលជីដូចជីតាពួកវាធ្វើបាន។ តើពូយល់ថាខ្ញុំនិយាយអញ្ចឹងវាត្រឹមត្រូវឬទេ?